រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប(European Union) ប្រចាំព្រះរាជាណាចក្រកម្ពុជា

ម៉ាស្ទ័រវេប
បញ្ចូលដោយ -

 


ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Igor Driesmans (អ៊ីហ្គ័រ ឌ្រីសមែន្ស) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុប(European Union-EU) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នាទីសី្តការក្រសួង រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ។

​ក្នុងជំនួបពិភាក្សាការងារនារសៀលនេះ បានពិភាក្សាផ្តោតលើកិច្ចសហប្រតិបតិ្តរវាងក្រសួង និងសហភាពអឺរ៉ុប លើវិស័យវប្បធម៌។ កន្លងមកសហភាពអឺរ៉ុប និងក្រសួងវប្បធម៌ តាមរយៈមហោស្រពភាពយន្តអឺរ៉ុប នៅកម្ពុជា ក្រសួងតែងតែគាំទ្រក្នុងការរៀបចំព្រឹតិ្តការណ៍មហោស្រពភាពយន្តនេះ។ មិនត្រឹមតែប៉ុណ្ណោះក្នុងព្រឹតិ្តការណ៍ពិព័រណ៌ពាក់ព័ន្ធនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន(ASEAN) ដែលឲ្យឈ្មោះថា អាសឹម(ASEM) ក្នុងនោះសហភាពអឺរ៉ុប បានសហការនិងជួយគាំទ្រយ៉ាងទំហឹងផងដែរ។

 ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងឯកឧត្តម Igor Driesmans (អ៊ីហ្គ័រ ឌ្រីសមែន្ស) ប្តេជ្ញាជម្រុញបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ដូចជាវិស័យភាពយន្ត តន្រី្ត ពិព័រណ៌ និងព្រឹតិ្តការណ៍ផ្សេងៗទៀតជាដើម។ ជាមួយគ្នានោះលោកជំទាវ រដ្ឋមន្រី្ត សូមអរគុណដល់សហភាពអឺរ៉ុប តែងតែសហការបានយ៉ាងល្អ ជាមួយក្រសួងវប្បធម៌ លើកិច្ចការងារវិស័យវប្បធម៌៕

អត្ថបទ ៖ រដ្ឋា

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!