ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាកើនដល់ ២៧,៥៨៥នាក់ ថ្ងៃចេញផ្សាយៈ ខែ​កុម្ភៈ 7, 2024

តាខ្មៅថ្មី
បញ្ចូលដោយ -

 



ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០៧ នាក់ និង ១៤៣ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ក្រសួងបានបន្ថែមថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែកនៅឡើយ ដោយសារតែការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងខ្វះក្រុមការងារជួយសង្គ្រោះបន្ទាន់។

កងកម្លាំងអ៊ីស្រាអែលបានបំផ្ទុះអគារលំនៅដ្ឋានមួយ និងបានបំផ្លាញផ្ទះមួយខ្នងដែលនៅជិតមន្ទីរពេទ្យរដ្ឋ Nasser ក្នុងទីក្រុង Khan Yunis ភាគខាងត្បូងនៃតំបន់ Gaza Strip។ ជុំវិញបញ្ហានេះដែរ បក្សពួកប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា សមាជិករបស់ពួកគេបានប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល នៅទីក្រុង Khan Younis៕

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!