ខេត្តកណ្តាល ៖ នៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២៤វេលាម៉ោង១០-០០នាទី
នៅចំណុចផ្ទះជួលភូមិលេខ០២សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាលមានការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះសោម-ណាលីនភេទស្រីអាយុ៣១ឆ្ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ
រស់នៅភូមិលេខ០២សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលមុខរបរមិនពិតប្រាកដត្រូវបានឃាត់ខ្លួន។
វត្ថុតាងចាប់យករួមមាន :
១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៥កញ្ចប់ មធ្យម០១កញ្ចប់!!
២-ទូរស័ព្ទដៃម៉ាកVIVOពណ៏ទឹកសមុទ្រចំនួន០១គ្រឿង។
មុនពេលកើតហេតុមានប្រជាពលរដ្ឋល្អបានរាយការណ៍ជូនលោកមេ
ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំថានៅចំណុចផ្ទះជួលភូមិលេខ០២សង្កាត់ស្វាយរលំមានករណីជួញដូរថ្នាំញៀន។
ពេលនោះលោកមេប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុក៍បានឃើញជនសង្ស័យកំពង់អង្គុយផឹកស្រានៅលើគ្រែជាមួយមិត្តភ័ក្តនៅមុខផ្ទះជួល។
កម្លាំយើងបានធ្វើកាឆែកឆេររកឃើញម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀននៅក្នុងកូនកាបូបលាក់ទុកនៅក្រោមភ្លៅចំនួន២៥កញ្ចប់។
លោកមេប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើកាសួរនាំ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាថ្នាំញៀនចំនួន២៥កញ្ចប់ដែលសមត្ថកិច្ចរកឃើញនោះជារបស់ខ្លួនពិតប្រាកដមែនដែលបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះខលតារយះទូរស័ព្ទយកមកទំលាក់ទុកឲ្យនៅម្តុំរង្វង់មូលព្រែកសំរោងក្នុងតំលៃ៣០០-០០០ រៀល(សាមសិបម៉ឺនរៀល)ពិតប្រាកដមែនដើម្បីយកមកលក់បន្ត។
ហើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនធ្លាប់បានទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់នោះបានចំនួនប្រហែល១០ដងហើយដោយទិញម្តងពី២០០-០០០ ៛ទៅ៣០០-០០០៛។
ជនសង្ស័យរួមនិងវត្ថុតាងបញ្ជូនមកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធី៕
អត្ថបទៈតាខ្មៅ២