(ស្រុកស្អាង ខេត្តកណ្តាល)
ជិតដល់រដូវវស្សាចូលមកដល់ យេីងគ្រប់គ្នាសង្កេតឃើញថា តំបន់មួយចំនួនស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ជាពិសេសនៅចំណុចក្រោយវត្តត្រពាំងឈូក ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល គឺមានការមមាញឹកជាខ្លាំងអំពីសំណាក់ឈ្មួញរកស៊ីជីកកាយយកអាចម៍ដីលក់ របស់់ឈ្មោះ អេង ហេង និងឈ្មោះ ប៉េង ចាន់ថន(ហៅ ពាល) បានកំពុងតែធ្វើសកម្មភាពជីកកាយយកអាចម៍ដី ដឹកជញ្ជូនយកទៅលក់យ៉ាងអនាធិបតេយ្យ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់បរិស្ថាន និងខូចខាតផ្លូវថ្នល់ជាដេីម។ល។
បេីយោងទៅតាមមន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា ឈ្មោះ អេង ហេង និងឈ្មោះ ប៉េង ចាន់ថន (ហៅ ពាល) ហ៊ានធ្វើសកម្មភាពជីកកាយអាចម៍ដីលក់យ៉ាងអនាធិបតេយ្យគ្មានច្បាប់បែបនេះ ក៏ព្រោះតែមានការឃុបឃិតពីសំណាក់លោក ផល រ៉ា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកស្អាង បានបេីកដៃឲ្យទេីបបានក្រុមឈ្មួញហ៊ានធ្វេីសកម្មភាព ដោយមិនខ្វល់ពីផលប៉ះពាល់ដល់ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងសហគមន៍យ៉ាងធ្ងន់ធ្ងរថែមទៀតផង។
ពាក់ព័ន្ធនិងការរិះគន់របស់ប្រជាពលរដ្ឋខាងលើ ប្រជាពលរដ្ឋដែលរស់នៅចំណុចក្រោយវត្តត្រពាំងឈូក ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ក៏សូមធ្វើការសំណូមពរយ៉ាងទទូចទៅដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមឯកឧត្តម មេត្តាចាត់ឲ្យក្រុមការងារថ្នាក់ខេត្ត ចុះមកពិនិត្យដល់ទីតាំងខាងលេីជាបន្ទាន់ផង ទាន៕
ដោយ : សេរីភាព ចក្រវាឡ