WATCH VIDEO: ស្ថានទូតចិនប្រចាំកម្ពុជា ចេញវីដេអូអញ្ជើញប្រជាពលរដ្ឋចិន ទស្សនាប្រទេសកម្ពុជា ជាពិសេសប្រាសាទអង្គរវត្ត !

តាខ្មៅថ្មី
បញ្ចូលដោយ -

 













(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈវីដេអូមួយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤​ បានអញ្ជើញប្រជាពលរដ្ឋចិនយ៉ាងកក់ក្តៅ ដើម្បីមកកម្សាន្តទស្សនាប្រទេសកម្ពុជា ជាពិសេសប្រាសាទអង្គរវត្ត។


ដំបូង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន បានថ្លែងរំឭកគ្រាដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដើរបញ្ច្រាសទិស ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីលើកទឹកចិត្តប្រទេសចិន ក្នុងគ្រាដែលកំពុងផ្ទុះជំងឺកូវីដ១៩។  


ជាមួយគ្នានេះ តាមរយៈវីដេអូប្រមាណជាង ១នាទី លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីវប្បធម៌ និងប្រពៃណីដ៏សម្បូរបែបដល់ប្រជាជនចិន។ ក្នុងនោះ លោកថែមទាំងអះអាងថា​ កម្ពុជាមានស្ថិរភាពក្នុងសង្គម មានសុវត្ថិភាព និងប្រជាជនរាក់ទាក់ ដែលស័ក្តិសមជាកន្លែងដើរកម្សាន្ត។


ក្នុងវីដេអូនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសង្ឃឹមថា នឹងមានប្រជាពលរដ្ឋចិនជាច្រើន មកទស្សនាកម្ពុជា នៅឆ្នាំនេះ។ ២០២៤ គឺជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ហេតុនេះហើយ សម្តេចធិបតី​ ថ្លែងសា្វគមន៍យ៉ាងកក់ក្តៅដល់ប្រជាជនចិន ឱ្យមកទស្សនាប្រទេសកម្ពុជា៕



ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!