ព្រះវិហារ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ផ្សាយ ចេញពីរាជធានីភ្នំពេញ÷÷÷÷

តាខ្មៅថ្មី
បញ្ចូលដោយ -

 

      តើអ្នកណាខុសអ្នកណាត្រូវ? រវាងម្ចាស់គោ នឹងម្ចាស់ចំការសូមបងប្អូនជួយពិចារណា។








   លោក បៀត ធួង ភេទ ប្រុស អាយុ 48 ឆ្នាំនិងប្រពន្ធឈ្មោះ អ៊ួត រុីម អាយុ 46 ឆ្នាំរស់នៅបច្ចុប្បន្ន ភូមិ ស្វាយ ឃុំរណសិរ្ស  ស្រុក សង្គមថ្មី ខេត្តព្រះវិហារ ដែលជាម្ចាស់គោ កាលពីថ្ងៃទី 4 ខែ 5 ឆ្នាំ 2024 បានជាប់រវល់ធ្វើកម្មវិធីបង្កក់ក្មួយស្រី នៅស្រុកស្ទោង ខេត្ត កំពង់ធំ ក៏បានពឹងពាក់ឲ្យបុរសអ្នកក្បែរខាងម្នាក់ជួយគ្វាលគោ ជំនួស ដើម្បីគាត់មានពេលវេលាសម្រាប់ទៅកម្មវិធីរបស់ក្មួយ ក៏ប៉ុន្តែជាសំណាងអាក្រក់ អ្នកឃ្វាលគោជំនួសគាត់បានទ្វេសប្រហែសបណ្ដាលឲ្យគោរបស់គាត់ចូលទៅក្នុងចំការរបស់គេដែលជាចម្ការស្វាយចន្ទីរួមជាមួយនឹងដំឡូងមីខ្លះ តែចំការនោះមិនមានរបងអ្វីទាល់តែសោះស្រាប់តែពេលនោះអ្នកឃ្វាលគោរបស់គាត់ក៏បានឃើញគោគាត់ស្លាប់ចំនួន ១២ ក្បាលនៅក្នុងចម្ការនោះ ញីចំនួន ១០ ក្បាលឈ្មោល០២ក្បាលជាប្រភេទពួជគោល្អៗ ដោយមិនដឹងមូលហេតុ។បន្ទាប់មកគាត់ក៏បានទៅជម្រាបទៅដល់អាជ្ញាធរនិងមន្ត្រីមានសមត្ថកិច្ចនៅក្នុងឃុំរណះសិរ្សឲ្យបានដឹងរឿង ក៏ប៉ុន្តែមិនមានដំណោះស្រាយអ្វីឡើយ។ដោយសារអាជ្ញាធរនិងមន្ត្រីមានសមត្ថកិច្ចគិតថាយើងម្ចាស់គោជាអ្នកបណ្ដោយឲ្យគោទៅស៊ីដំណាំគេទើបបានពុលស្លាប់វាជាកំហុសរបស់យើង ។ហើយថ្ងៃទី 9 ខែឧសភាឆ្នាំ 2024រូបលោកក៏បានមកពឹងរកអ្នកកាសែតឲ្យជួយផ្សាយហើយក្រុមការងាររបស់យើងក៏បានចុះទៅផ្ដិតចូលរូបភាពនិងវត្ថុតាងជាក់ស្ដែងឃើញសភាពគោពិតជាបានស្លាប់ចំនួន 12 ក្បាលពិតប្រាកដមែនហើយក៏មានសភាពស្អុយរលួយទៅហើយ។លោកក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន តាខ្មៅថ្មី យើងថាគាត់ក៏ទទួលស្គាល់ថាវាជាកំហុសរបស់គាត់ជាម្ចាស់គោខុសបានធ្វើប្រហែសចូលទៅក្នុងដំណាំនិងចម្ការរបស់គេពិតប្រាកដមែន។ក៏ប៉ុន្តែលោកចង់សួរទៅមន្ត្រីអនុវត្តច្បាប់ថាតើម្ចាស់ចម្ការមានកំហុសដែរទេ?ប្រសិនបើម្ចាស់ចំការមិនធ្វើរបងហើយដាក់ថ្នាំពុលក្នុងចំការដើម្បីការពារផលដំណាំរបស់គាត់តើអាចមានកំហុសដែរឬទេ។សូមអស់លោកជាអ្នកអនុវត្តច្បាប់ជួយពន្យល់ផង។ហើយលោកបន្តទៀតថាលោកបានត្រឹមតែអង្គុយសោកស្ដាយជាមួយនឹងការបាត់បង់គោរបស់គាត់ដែលមានចំនួន 12 ក្បាលតម្លៃប្រហាក់ប្រហែលពី 12,000 ដុល្លារទៅ 15,000 ដុល្លារ ។ ជាចុងក្រោយលោកក៏បានធ្វើការផ្ដាំផ្ញើទៅដល់ម្ចាស់គោដែលចិញ្ចឹមគោក្នុងស្រែចំការសូមធ្វើការប្រុងប្រយ័ត្នគោរបស់ខ្លួនកុំឱ្យមានបញ្ហាដូចគាត់។ អត្ថបទដោយលោក ផុនសុផាត

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!