សមត្ថកិច្ចខេត្តកណ្តាល ក្រោមការបញ្ជាផ្ទាល់ របស់លោកស្នងការខេត្តកណ្តាល គឺមិនអនុញ្ញាតឲ្យជនពាលណាម្នាក់រត់រួចខ្លួនបានឡេីយ ។

តាខ្មៅថ្មី
បញ្ចូលដោយ -

 


ខេត្តពោធិ៍សាត់ ៖ ទីបំផុត សមត្ថកិច្ចនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលខេត្តពោធិ៍សាត់ ចា.ប់ឃា..ត់ខ្លួនឃា.ត..ក ដែលទាញកាំ.បិ..តផ្គា.ក់កា..ប់ស្តែងៗ ស..ម្លា..ប់ស្ត្រីរ.ងគ្រោះទៅទារលុយនោះបានហើយ ។


នេះជាការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មុននេះបន្តិច ឃាត់ខ្លួនដល់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។





ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ



និងការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានកិច្ចសហការរវាងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវបង្រ្កាប ជនសង្ស័យ “ករណី ឃាតកម្ម” ដែលបានប្រព្រឹត្តនៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៧: ៣៥នាទី ។ 

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣:០៣នាទី ឃា.ត់ខ្លួន ជនសង្ស័យ ឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងដែក ។ នៅចំណុចខាងជើងរង្វង់ មូល ប្រម៉ោយ ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ បានចុះបង្ក្រាប ករណី ឃាតកម្ម កាលពីថ្ងៃទី១៩.០៥.២០២៤ វេលាម៉ោង ០៥:៣០នាទីល្ងាច នៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (រត់គេចខ្លួនមកស្រុកវាលវែង)។

បច្ចុប្បន្ន ជនស.ង្ស័.យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។

សម្រួលអត្ថបទ : សេរីភាព ចក្រវាឡ


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!