(ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល)

តាខ្មៅថ្មី
បញ្ចូលដោយ -


ការកសាងបណ្តាញ ផ្លូវទឹករបស់អាណាចក្រហ្វូណនកម្ពុជា មិនបានខ្ចីកម្ចីប្រទេសចិនមកសាងសង់ទេ ហេីយក៏មិនបណ្តាលឲ្យប៉ះពាល់ផលប្រយោជន៍ប្រទេសជិតខាងណាដែរ។ 

ភ្នំពេញ : នាព្រឹកថ្ងៃសុក្រទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) មានរៀបចំវេទិកាពិភាក្សាជាមួយក្លិបអ្នកកាសែតកម្ពុជា ស្តីអំពីស្ថានភាពវិនិយោគនៅកម្ពុជា និងវឌ្ឍនភាពព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមអ្នកសារព័ត៌មានជាតិ ដែលមកពីបណ្តាស្ថាប័នសារព័ត៌មាននានា ជាច្រេីនអង្គភាពផងដែរ។










ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ និងធ្វើបទបង្ហាញលំអិតអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដោយឯកឧត្តមបានបញ្ជាក់ថា ការសម្រេចកសាងព្រែកជីកហ្វូណនតេជោនេះឡេីង គឺបានឆ្លងកាត់ការសិក្សាយ៉ាងហ្មត់ចត់បំផុត ទាំងផលចំណេញនិងទាំងផលប៉ះពាល់ ដែលផលចំណេញគឺលេីសលុប រីឯផលប៉ះពាល់គឺតិចតួចតែប៉ុណ្ណោះ។ ដោយឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះថា ផលចំណេញនោះគឺ យេីងមិនបានខ្ចីថវិកាគេមកធ្វើទេ គឺជាការវិនិយោគរវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុនឯកជន ហេីយព្រែកជីកហ្វូណនតេជោនេះ ក៏រួមចំណែកបង្កការងាយស្រួលក្នុងការដឹកជញ្ជូនត្រង់ពីផែក្រុងព្រះសីហនុមកផែខេត្តកំពត ពីផែខេត្តកំពតមកផែក្រុងភ្នំពេញ តាមរយៈព្រែកជីកហ្វូណនដោយចំណេញទាំងពេលវេលា និងកាត់បន្ថយការចំណាយថែមទៀតផង។ ហេីយក៏បានផ្តល់អត្ថប្រយោជន៍ជាច្រេីនដូចជា សេដ្ឋកិច្ចនិងទេសចរណ៍  ផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងផលប្រយោជន៍ជាច្រើនទៀត ។ល។ល

ឆ្លើយតបជាមួយសំនួរអ្នកសារព័ត៌មានយេីង ពាក់ព័ន្ធអំពីផលប៉ះពាល់នៃព្រែកជីកហ្វូណនតេជោ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍យ៉ាងដូច្នេះថា មានផលប៉ះពាល់ខ្លះដែរ តែតិចតួចបំផុត ហេីយចំពោះផលប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋក្នុងការកសាងទាំងព្រែកជីក/ផ្លូវល្បឿនលឿន គឺក្រុមហ៊ុនដែលវិនិយោគចេញ៨០% រដ្ឋាភិបាល២០% (តែស្ថិតក្នុងការចរចាគ្នានៅឡើយ) ។

 រីឯសំនួរដែលថាប្រទេសវៀតណាមមានការព្រួយបារម្ភចំពោះគម្រោងមិនព្រែកជីកហ្វូណនតេជោនេះ នឹងធ្វេីឲ្យទឹកទន្លេមេគង្គហូរចូលទៅសមុទ្រច្រេីនតាមរយៈព្រែកជីកហ្វូណនតេជោ ឯកឧត្តមបានមានប្រសាសន៍ថា ព្រែកជីករបស់យេីងនឹងមិនបណ្តាលឲ្យបាត់បង់ទឹកទន្លេមេគង្គចូលទៅសមុទ្រច្រេីននោះទេ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបកស្រាយលំអិតយ៉ាងច្បាស់ថា ÷

យេីងមិនបានធ្វេីឲ្យប៉ះពាល់អ្វីដល់ទន្លេមេគង្គនោះទេ គឺយេីងធ្វេីនៅក្នុងទន្លេបាសាក់ដែលមាននៅក្នុងប្រទេសយេីងតែប៉ុណ្ណោះ ដោយមានសន្ទះផ្លូវទឹកចំនួន៣.

គឺ១.សន្ទះផ្លូវទឹកមេគង្គ. 

២.សន្ទះផ្លូវទឹកតាកែវ. 

៣.សន្ទះផ្លូវទឹកកែប  

ហេីយយេីងក៏បានសិក្សាច្បាស់លាស់ត្រឹមត្រូវតាមបច្ចេកទេសស្តង់ដារ មិនត្រឹមតែមិនមានផលប៉ះពាល់ដល់ទឹកទន្លេមេគង្គទេ ហេីយថែមទាំងអាចជួយរំដោះទឹកជំនន់ ជួយដល់វៀតណាមបានថែមទៀតផង។

មុននឹងបញ្ចប់កិច្ចពិភាក្សា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសំណូមពរទៅដល់គ្រប់បណ្តាអ្នកសារព័ត៌មាន សូមឲ្យយកនូវប្រសាសន៍ និងបទបង្ហាញរបស់ឯកឧត្តម ពាក់ព័ន្ធនិងគំរោងព្រែកជីកហ្វូណនតេជោនៅក្នុងថ្ងៃនេះ ផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចបរទេសដេីម្បីជូនជ្រាបច្បាស់អំពីគោលបំណង និងអត្ថប្រយោជន៍ នៃព្រែកជីកហ្វូណនតេជោ ចៀសវាងមានការភាន់ច្រឡំផ្សេងៗ មកលេីរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!