ប្រជាពលរដ្ឋជួបការលំបាកដោយសារគ្រោះធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់បាក់រលំលំនៅដ្ឋានជាច្រើនខ្នង កាលពីល្ងាចថ្ងៃទី ៥ខែ ៥ ឆ្នាំ ២០២៤

តាខ្មៅថ្មី
បញ្ចូលដោយ -





 បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារ ភ្លៀងខ្យល់កន្ត្រាក់ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានទទួលអំណោយមនុស្សធម៌ ពីឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ។

ព្រះវិហារ : បន្ទាប់ពីឃើញប្រជាពលរដ្ឋជួបការលំបាកដោយសារគ្រោះធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់បាក់រលំលំនៅដ្ឋានជាច្រើនខ្នង កាលពីល្ងាចថ្ងៃទី ៥ខែ ៥ ឆ្នាំ ២០២៤កន្លងមក ។ នៅថ្ងៃទី ០៧ /០៥/ ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អមដំណេីរដោយលោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី

រួមជាមួយលោក លោកស្រីថ្នាក់ដឹកនាំមន្ត្រីរាជការជាច្រេីនរូបបានអញ្ជើញចុះ ជួបនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងពីរភូមិ ដែលបានរងគ្រោះដោយភ្លៀងនិងខ្យល់កន្រ្តាក់បាក់រលំផ្ទះនៅក្នុងភូមិសុច ឃុំ ត្រពាំងខ្ជេង ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយនាំមកជាមួយនូវអំណោយមនុស្សធម៌មួយចំនួន រួមមាន÷

អង្ករ . ទឹកស៊ីអ៊ីវ . មី . ត្រីខ . ទឹកសុទ្ធ និងសំភារៈមួយចំនួនទៀត សម្រាប់ចែកជូនព្រមទាំងចែករំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះបាក់រលំផ្ទះសម្បែងដោយសារគ្រោះធម្មជាតិ 

អត្ថបទ : ដោយ ប៊ន អាត


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!