មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់ស្រាលករណីរន្ទះបាញ់

តាខ្មៅថ្មី
បញ្ចូលដោយ -

 




ខេត្តបន្ទាយមានជ័យៈពិតគួរឲ្យរន្ធតមនុស្ស២នាក់ស្លាប់ ចំណែក៥នាក់ទៀតរងរបួសធ្ងន់ស្រាល់ក្នុងករណីរន្ទះបាញ់នៅវេលាម៉ោង១៥និង០០ នាទី ថ្ងៃទី ១៩ខែឧសភាឆ្នាំ.២០២៤   ។




នគរបាលមូលឋានបានប្រាប់ថាៈ បន្ទាប់ពីរទទួលពត៌មានពីលោក តែម វុធ ភេទប្រុស អាយ៥៨ឆ្នាំមេភូមិអំពិលកោង បានរាយការណ៍តាមរយះទូរស័ព្ទលេខ ០៩៧ ៨៣ ៨៦ ១៣៤ ប្រាប់សមត្ថកិច្ចយើងថានៅវេលាម៉ោង ១២,០០នាទី ថ្ងៃទីខែឆ្នាំដដែលមានករណីរន្ទះបាញ់មនុស្សស្លាប់ នៅចំណុចតាងុឹនខាងជើងភូមិអំពិលកោងចំងាយប្រមាណ២៥០០ម៉ែត្រ ស្ថិតនៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕ 

បណ្តាលអោយមានមនុស្សស្លាប់ចំនួន២នាក់និងរបួសធ្ងន់ចំនួន២នាក់ របួសស្រាលចំនួន៣នាក់ មានឈ្មោះដូចខាងក្រោមៈ

១.ឈ្មោះ ជុន ភាព  ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ)។

២.ឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ស្លាប់នៅកន្លែងកើតហេតុ)។

៣.ឈ្មោះ យ៉ុង បែន ភេទប្រុស អាយុ ៦៥ឆ្នាំរស់នៅភូមិឃុំជាមួយគា្ន របួសធ្ងន់ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ។

៤.ឈ្មោះ បិន រ៉ា ភេទប្រុស អាយុ ៤០ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា របួសធ្ងន់ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក។

៥.ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ ៥៦ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា របួសស្រាល សំរាកព្យាបាលនៅផ្ទះ ។

៦.ឈ្មោះ សុខ មាគ ភេទប្រុស អាយុ ២២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា របួសស្រាល សំរាកព្យាបាលនៅផ្ទះ ។

៧.ឈ្មោះ ជ្រឹង តុន ភេទប្រុស អាយុ៤៩ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា របួសស្រាល សំរាកព្យាបាលនៅផ្ទះ ។

-ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ តែម វុធ ថាសាកសព និងជនរងគ្រោះទាំង០៧នាក់មានឈ្មោះខាងលើ បាននាំគ្នាទៅព្រោះស្រូវនៅចំណុចកើតហេតុខាងលើ មានភ្លៀងរលឹមផ្គររន្ទះហើយនាំគ្នាជ្រកក្រោមដើមឈើត្រូវបានរន្ទះបាញ់បណ្ដាលឲ្យស្លាប់ និងរងរបួស ដូចមានចំនួនខាងលើ។

-ក្រោយទទួលបានពត៌មានភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ណាំតៅចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ ។

+យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យមានសមាសភាពដូចខាងក្រោមៈ

១.លោក អេង គី សមាជិកក្រុមប្រឹក្សាឃុំណាំតៅ

២.អ/ទោ នឿម ណាំឈៀវ ឋានះនាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ

៣.អ/ ឯក ហ៊ន់ លីហ៊ាង នាយរងប៉ុស្ដិ៍ណាំតៅ

៤.លោក ឃុំ ឃួន គ្រូពេទ្យមណ្ឌលសុខភាពណាំតៅ

៥.លោក តែម វុធ មេភូមិអំពិលកោង

+ការពិនិត្យលើសាកសពយើងទទួលបានលទ្ធផលដូចខាងក្រោម៖

១.សាកសពឈ្មោះ ជុន ភាព ភេទប្រុស អាយុ៣១ឆ្នាំ

+ផ្នែកក្បាល៖

-មានឈាមហូរតាមត្រចៀកទាំងសងខាង ។

+ផ្នែកដងខ្លួន៖

-មានស្នាមឆេះលើដើមទ្រូង

-មានស្នាមឆេះលើខ្នង ។ 

+ផ្នែកអវៈយវៈ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះទេ ។

២.សាកសពឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ២៥ឆ្នាំ

+ផ្នែកក្បាល: មានឈាមហូតាមរន្ធត្រចៀកទាំងពីរ ។

+ផ្នែកដងខ្លួន:មានស្លាកស្នាមជាំខ្មៅពេញដងខ្លួន ។

+ផ្នែកអវះយវះ:ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះទេ ។

+ការសនិដ្ឋាននិងវាយតំលៃ៖

-យោងតាមការពិនិត្យយ៉ាងល្អិតល្អន់របស់មន្ត្រីផ្នែកជំនាញ ។

-យោងតាមការពិនិត្យរបស់គ្រូពេទ្យ

-យោងតាមការប្រមូលព័ត៌មានពីអ្នកជិតខាង និងការបំភ្លឺរបស់មេភូមិ ។

+ការសន្និដ្ឋាន:សាកសព និងជនរងគ្រោះទាំង០៧នាក់មានឈ្មោះខាងលើ ពិតជាបានស្លាប់និងរងរបួស ដោយសាររន្ទះបាញ់ពិតប្រាកដមែន ។

-សាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!