គ្រាន់តែទៅសួរនាំរឿងប្រើសម្តីមិនសមរម្យព្រះសង្ឃមួយអង្គទាញប្រគាក់បង្កជម្លោះវាយគ្នាបែកព្រះកេះ

តាខ្មៅថ្មី
បញ្ចូលដោយ -

 


ភ្នំពេញ៖ព្រះសង្ឃ៥អង្គមកទារលុយបង់ថ្លៃទឹកភ្លើងព្រះសង្ឃមួយអង្គទើបតែមកគង់នៅវត្តធម្មត្រ័យបានរយៈពេលជាងមួយសប្តាហ៍ ចំនួន ១២ម៉ឺនរៀល មួយសន្ទុះក្រោយមកស្រាប់តែព្រះសង្ឃ៥អង្គនោះបានឮព្រះសង្ឃរងគ្រោះនិយាយពាក្យសម្តីមិនសមរម្យក៏នាំគ្នាមកធ្វើការសួរនាំ ពេលមកដល់មុខកុដស្រាប់តែព្រះសង្ឃរងគ្រោះបានទាញប្រគាក់ពេលនោះព្រះសង្ឃទាំង៥អង្គក៏បាននាំគ្នាចាប់ប្រតាយប្រតប់ធ្វើព្រះសង្ឃរងគ្រោះដួលបោកក្បាលនិងថ្មបណ្ដាលឲ្យបែក។នៅពេលវេលាម៉ោង ៨ និង៣០ នាទីយប់ថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២៤ ក្នុងបរិវេណវត្តធម្មត្រ័យ ស្ថិតនៅសង្កាត់ព្រៃស  ខណ្ឌដង្កោ។

ក្រោយពេលកើតហេតុព្រះចៅអធិការវត្តធ្វើការដោះស្រាយគ្នាព្រះសង្ឃដែលបានរងរបួសបានទារសំណងចំនួន 500ដុល្លារដោយមិនមានលិទ្ធភាពទើបគណៈកម្មការព្រះចៅអធិការវត្តបានរាយការណ៍ទៅក្រសួងធម្មការដោះស្រាយនៅពេលក្រោយ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!