ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវវរថយន្តក្រុឡុកបេតុង បុកនិង កិនពីលើបណ្ដាអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ...
ករណីគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ៥១៦ កែងផ្លូវ២៨៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះមានឈ្មោះ ឡឹក ចាន់រ៉ា អាយុ៣០ឆ្នាំ ជាបុគ្គលិកផ្នែកអនាម័យ នៅសាលាអន្តរជាតិ ផារ៉ាហ្គន ជិះម៉ូតូម៉ាកហុងដាគុបមូល ពាក់ស្លាកលេខភ្នំពេញ 1BI-4270 សភាព មេីលភិនភាគលែងស្គាល់ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុមានរថយន្តក្រឡុកបេតុងមួយគ្រឿងម៉ាក ហ៉ីយុនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-1047 បេីកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១៦ ក្នុងទិសដៅពីត្បូងទៅជេីង ដឹកបេតុងពេញរថយន្ត ។
ប្រភពដដែលបន្តថាខណៈរថយន្ដកំពុងធ្វេីដំណើរមកដល់ផ្លូវបំបែកមិនបន្ថយល្បឿន ស្របពេលម៉ូតូជនរងគ្រោះ ធ្វើដំណើរតាមបណ្ដោយ២៨៣ ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនល្មម ឆ្លងផ្លូវបត់ស្តាំមិនប្រយ័ត្ន ក៏ត្រូវរថយន្ដក្រឡុកបេតុងបុកពីក្រោយ និង កិនពីលើម៉ូតូពេញទំហឹងបណ្តាលស្ត្រីរងគ្រោះ បែកសាច់ជាបំណែកៗ មេីលភិនភាគលែងស្គាល់ ចំណែកម៉ូតូរងការខូចខាតទាំងស្រុង បន្ទាប់ពីបង្កហេតុ អ្នកបេីកបររថយន្តបានឈប់រថយន្តភ្លាមៗ និង ចុះពីរថយន្ដបម្រុងរត់គេចខ្លួន ក៏ត្រូវប្រជាពលរដ្ឋប្រដេញឃាត់ជាប់ប្រគល់អោយសមត្ថកិច្ច ។
ក្រោយកេីតហេតុអ្នកបេីកបររថយន្តក្រឡុកបេតុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន ចំណែកសពសមត្ថកិច្ច កំពុងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តបបង្កនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានប្រគល់សមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយបន្តនៅពេលក្រោយ៕