+ ដោយអនុវត្តតាមបទបញ្ជា ដ៍មុឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និង មានការសម្របសម្រួលពីឯកឧត្តម កូយកាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់។
នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក នាងវុធ អធិការនគបាលស្រុកបាកាន បានដឹកនាំកម្លាំងជំនាញអធិការស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ចុះស្រាវជ្រាវ កំណត់មុខសញ្ញា ជនសង្ស័យ ករណីឃាតកម្មនៅចំណុច ប្រអប់លូ ប្រឡាយព្រីង ស្ថិតនៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានកើតឡើងកាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤ ដោយប្រទះឃើញសាសពក្នុងទឹកលូ វេលាម៉ោង ៦ និង ១០ នាទីព្រឹក ជនរងគ្រោះឈ្មោះ អ៊ួន យ៉ូន ភេទប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ។
សម្ថកិច្ចយើងបានកំណត់មុខសញ្ញាជនសង្ស័យចំនួន ០១នាក់ ឈ្មោះសឿម សឿត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នារ និងបន្តតាមចាប់បាននៅចំណុចវាលបឹងខ្ទុំ ស្ថិតនៅភូមិរូង ឃុំបឹងខ្នារ ដកហូតវត្ថុតាងរួមមាន ពូថៅ០១ ភ្លើងកែវពាក់ក្បាល០១ ខោកាប៊យជើងវែងពណ៌ខៀវ០១ នៅវេលាម៉ោង ១១ថ្ងៃត្រង់ ។ តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ួន យ៉ូន ហៅងិល ត្រូវចំក្បាល ក ជាច្រើនពូថៅបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ ពិតប្រាកដមែន ។
+ មូលហេតុ: ជនសង្ស័យខឹងឈ្មោះ អ៊ួន យ៉ូន(ជនរងគ្រោះ)តែងតែផឹកស្រាស្រវឹងហើយដើរយប់ធ្វើឲ្យឆ្កែព្រុសដេកមិនលក់
ជនសង្ស័យបានធ្វើតេស្តស្វែងរកសារធាតុញៀនជាលទ្ធផលអវិជ្ជមាន បច្ចុបន្ន ជនសង្ស័យបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទ តាមនិតិវិធី បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។