ខេត្តសៀមរាប៖សមត្ថកិច្ចបានចាប់ខ្លួនសិស្សប្រុសស្រី ១៦នាក់ គេចពីសាលានាំគ្នា មកជួលបន្ទប់ ដេកនៅសណ្ឋាគារ។
ការចាប់ខ្លួន ឡើងនៅវេលាម៉ោង៧និង ៣០នាទី ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងបរិវេណសណ្ឋាគារ វេនហាភីនីស ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
នគរបាលក្រុងសៀមរាប បានឲ្យដឹងថា ក្មេង ទំនើង ប្រុសស្រី១៦ នាក់ ក្នុងនោះស្រី ៦នាក់ ដែលគេចពី សាលានិង ពីឪពុកម្តាយ នាំគ្នាមកជួលបន្ទប់ សណ្ឋាគារ យីហោ សេវេនហាភីនីស ចំនួន២បន្ទប់ លេខ៣០៣ និង៣០៥ ដេកពពាក់ពពូនគ្នា ដើម្បី លេងហ្គេមរយៈពេលកន្លះខែមកហើយ។
បើតាមឈ្មោះ សុធី រាជ អាយុ២១មុខរបរនិស្សិត ជាបុគ្គលិក តំណាងអ្នកគ្រប់គ្រង សណ្ឋាគារ សេវេនហាភីនីស បានរៀបរាប់ថា មុនដំបូងមកជួល២បន្ទប់តែ ប្រុសៗ ២នាក់ ប៉ុណ្ណោះ មានទាំងចង្ក្រានចាន ។ល។ ដល់ឃើញនាំគ្នាមកមានស្រីមានប្រុស កាន់តែ ច្រើនឡើងៗ ខ្ញុំក៏បានប្រាប់ពួកគាត់ទាំង២បន្ទប់នោះ ថា ខ្ញុំ ជួល ឱ្យស្នាក់ នៅ ក្នុងមួយបន្ទប់មនុស្ស២នាក់ទៅ៣ នាក់ប៉ុណ្ណោះបើលើស ខ្ញុំមិនជួលឱ្យទេ។ ខ្ញុំ ជាបុគ្គលិក សណ្ឋាគារសេវេនហាភីនីស នេះទេ ដោយសារម្ចាស់ និងអ្នកគ្រប់គ្រង មានផ្ទះរបស់គាត់ នៅក្រុងភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងប្រុសស្រី ចំនួន ១៦ នាក់នេះ ខ្លះជាសិស្សថ្នាក់ទី៨ រៀននៅវិទ្យាល័យអង្គរ និងខ្លះទៀតជាសិស្ស ប៉ុន្តែឈប់រៀន។
ទោះជាយ៉ាងណាក្រោយឃាត់ខ្លួនរួចមកនាំយកទៅ កាន់អធិការនគរបាលក្រុងសៀមរាប ដើម្បីសាកសួរ និងឱ្យឪពុកម្តាយមកធានាធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម្ចាស់សណ្ឋាគារ ត្រូវកម្លាំងនគរបាលក្រុងសៀមរាប បានកោះហៅយកមកធ្វើការសាកសួរនិងធ្វើកិច្ចសន្យា ឱ្យត្រឡប់ទៅសណ្ឋាគារ វិញ ដើម្បីឱ្យបញ្ឈប់សកម្មភាព ជួលទៅឱ្យក្រុមក្មេងក្មេងដោយគ្មានឪពុកម្តាយដឹងឮតទៅទៀត៕