បើមិនសរសើរគឺមិនបាន ! លោកស្នងការនគរបាលខេត្តកណ្តាលនិងលោកស្នងការរាជធានីភ្នំពេញក្នុងហេតុការណ៍ខ្មាន់កាំភ្លើងបា**ញ់ប្រ..ហា..រ ជីវិ..ត គូរស្នេហ៍នៅបឹងស្នោ !
ខេត្តកណ្ដាល÷ ក្រោយពីទទួលបានព័ត៌មានទាក់ទងនឹងករណីឃាតកម្មឃាតកម្មនៅខណ្ឌច្បារអំពៅលោកមិនបង្អង់យូរក៏ពង្រាយរាយកម្លាំងស្ទាក់គ្រប់ទីកន្លែងដើម្បីពួនស្ទាក់ចាប់ឃាតករដៃដល់ ទីបំផុតឃាត់ខ្លួនបានហើយ ករណីបាញ់សម្លាប់អ្នកជិតខាងក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ខ្មាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញនិងកម្លាំងនគរបាលនៃស្នងការនគរបាលខេត្ត្តកណ្តាលបានសហការស្រាវជ្រាវចាប់ខ្លួនជនល្មើស បានភ្លាមៗក្រោយរត់គេចខ្លួនប៉ុន្មានម៉ោង។
ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបាននៅវេលាម៉ោង៥នឹង៤៥នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងនៃស្នងការនគរបាលខេត្តកណ្តាលនេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញថា ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលឡោមព័ទ្ធចាប់ខ្លួនបានហើយ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ និងកាំភ្លើងខ្លីសម្រាប់ធ្វើសកម្មភាព ។
គួរបញ្ជាក់ផងដែលថាខ្មាន់កាំភ្លើងមានឈ្មោះ ស្រី ស៊ីណា អាយុ៥០ឆ្នាំយោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងក៏មានងារជាឧកញ៉ាផងដែរ ជាមួយការឃាត់ខ្លួននេះ កម្លាំងនគរបាលដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លីមួយដើមសម្រាប់ធ្វើសកម្មភាពក្រៅពីខ្មាន់កាំភ្លើងដែលជាអ្នកធ្វើសកម្មភាពផ្ទាល់។
បច្ចុប្បន្នជនល្មើសកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ផ្សេងទៀតដែលរួមដំណើរ ជាមួយជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីនេះ។
ដោយឡែកចំពោះជនរងគ្រោះក្នុងហេតុការណ៍នេះវិញ មានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ និងបុរស២នាក់ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នោះ មាន២នាក់ជាគូដណ្ដឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ បើតាមការបញ្ជាក់បន្ថែមថា រហូតមកដល់ពេលចាប់ខ្លួននេះជនរងគ្រោះ២នាក់ដែលជាគូដណ្ដឹងនឹងគ្នានោះ បានបាត់បង់ជីវិត ខណៈម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ ជំហានដំបូងបានឲ្យដឹងថា ដើមចមនៃហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះដែរ គឺផ្ដើមចេញពីទំនាស់អ្នកជិតខាង និងការប្រើប្រាស់ស្នួលហាលខោអាវ ព្រមទាំងការចតរថយន្ដ៕
អត្ថបទដោយ ចៅតាខ្មៅ