ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោធ្វើការចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៩និង៣០នាទីយប់ ត្រង់ចំណុចផ្លូវបេតុងខាងមុខមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅភូមិរសួស សង្កាត់ជើងឯកខណ្ឌដង្កោ។
ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ស្លាកលេខ កំពង់ឆ្នាំង1H-4152 ចេញពីឃ្លាំងកន្លែងធ្វើការរបស់មិត្តភក្តិពេលជនរងគ្រោះជិះមកដល់ខាងមុខមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជនសង្ស័យនិងបក្ខពួក២នាក់ទៀត ជិះម៉ូតូប្រដាប់ដោយដាវកែច្នៃចំនួន០២ដើមស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ បានធ្វើសកម្មភាពកាប់ម៉ូតូរបស់ជនរងគ្រោះខូតខាតធ្ងន់ធ្ងរ ។
ក្រោយឃាត់ខ្លួនជនសង្ស័យសារភាពប្រាប់ថា រូបគេនិងបក្ខពួក២នាក់ទៀត ពិតជាបានជិះម៉ូតូឌុបគ្នា៣នាក់ ធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ៕