នាំខ្លួនសិស្សសាលាវិទ្យាល័យអង្គរជុំពីរក្រុមមកសាកសួរក្រោយបើកឆាកប្រយុទ្ធគ្នាយ៉ាងអនាធិបតេយ្យ

តាខ្មៅថ្មី
បញ្ចូលដោយ -

សៀមរាប: សិស្សវិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាបណ្តាលឱ្យរបួសស្រាល ៦នាក់ ហេតុការណ៍នេះនៅវេលាម៉ោង៨ និង៤០នាទីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ ត្រង់ចំណុច ក្នុងវិទ្យាល័យអង្គរជុំ ស្ថិតនៅ ភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ករណីអំពើហិង្សានេះបង្កដោយសិស្សសាលាវិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម ដែល១ក្រុមមានគ្នាចំនួន១០នាក់ បានធ្វើសកម្មភាពប្រើប្រាស់ដំបងវាយទៅសិស្សដូចគ្នា១ក្រុមទៀតមានគ្នា៦នាក់បណ្ដាលឱ្យរបួសស្រាល។


ដោយជនបង្កទាំង១០នាក់ ជាសិស្សដែលកំពុងសិក្សាហើយបទល្មើស ដែលប្រព្រឹត្តនេះមានលក្ខណ:ស្រាលកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអង្គរជុំបានធ្វើការអប់រំដោយមានការចូលរួមពីអាណាព្យាបាល សិស្ស និងនាយករងសាលាក៏បានអនុញ្ញាតិឱ្យត្រលប់ទៅផ្ទះ វិញ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!