សមត្ថកិច្ចស្លៀកពាក់ស៊ីវិលមួយក្រុម ជិះម៉ូតូស្លាកលេខនគរបាល ប្រដេញតាមឃាត់ម៉ូតូគេទាំងគ្មានកំហុស ហេីយប្រើប្រាស់អំពើហិង្សាលេីគេទាំងកំរោល
យុវជនរងគ្រោះ២នាក់ ជិះម៉ូតូមួយគ្រឿងបានអះអាងប្រាប់អ្នកព័ត៍មានថា
មានជនសុីវិល៤នាក់ ជាសមត្ថកិច្ចមិនដឹងមកពីអង្គភាពណា តែមានពាក់កាតឡូហ្គូនគរបាល បានជិះម៉ូតូ២គ្រឿង (១គ្រឿងពាក់ស្លាកលេខនគរបាល 1-1717) ប្រដេញតាមឃាត់ពួកគេ ធ្វេីឲ្យពួកគេភ័យចាប់ហ្វ្រាំងរអិលដួល ហេីយពួកគេក៏សួរសមត្ថកិច្ចវិញថា “ខ្ញុំសួរបង តេីខ្ញុំខុសអីគេបង?” ស្រាប់តែសមត្ថកិច្ចស៊ីវិលនោះ បានប្រេីហិ.ង្សាវា.យផងធា.ក់ផង ទៅលេីខ្លួនទាំង២នាក់ បណ្ដាលឲ្យរងរបួស ទាំងជនរងគ្រោះគ្មានកំហុស និងឆែកឆេរម៉ូតូមិនមានអ្វីជាប់ពាក់ព័ន្ធបទល្មេីសសោះឡេីយ ហេតុការណ៍ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ។
ក្រោយកេីតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានហៅភាគីទាំងសងខាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដេីម្បីធ្វេីសាកសួរ ៕09:46