បងប្អូនបង្កើតទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកសុីប្អូនប្រុសយកកាំបិ.តចិ.តបន្លែរចា.ក់បងប្រុសបង្កើតរបស់ខ្លួន បណ្តាលឲ្យស្លា.ប់ ក្នុងបន្ទប់ជួល សង្កាត់លេខ១ ក្រុងព្រះសីហនុ.!

តាខ្មៅថ្មី
បញ្ចូលដោយ -

 




ក្រុងព្រះសីហនុ-មានករណីឃា.តកម្ម មួយកើតឡើង ដោយបុរសម្នាក់ យកកាំបិតចុងស្រួចចា.ក់សម្លា.ប់បងប្រុសបង្កើតរបស់ខ្លួននៅបន្ទប់ជួល នៅយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅមុខបន្ទប់ជួលខាងកើតសាលាចំការកៅស៊ូក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។ 

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានឃា.តកម្មចាក់នឹងកាំបិ.តចុ.ងស្រួ.ចមួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័.យ០១នាក់ឈ្មោះ ប៉ុន ភារម្យ ភេទប្រុស អាយុ៤១ឆ្នាំ  ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បានយកកាំបិ.តចិ.តបន្លែចុ.ងស្រួ.ចដងជ័រពណ៌លឿង ចា.ក់ទៅលើឈ្មោះ ប៉ុន ភារិទ្ធ ជាបងបង្កើត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ សន្តិសុខឯកជន បច្ចុប្បន្នស្នាក់នៅបន្ទប់ក្បែរគ្នា ត្រូវក្រោមក្លៀកខាងស្តាំ០១កាំបិ.ត ,ដើមដៃស្តាំ០១កាំបិ.ត បណ្តា

លឲ្យស្លា.ប់នៅនឹងកន្លែង ។  

វត្ថុតាងចាប់យកបាន កូនកាំបិតចុ.ងស្រួ.ច ដងជ័រពណ៌លឿង០១ ( អាវុ.ធធ្វើសកម្មភាព)  ។

តាមចម្លើយសារភាព របស់ជនសង្ស័.យឈ្មោះ ប៉ុន ភារម្យ បានឆ្លើយសារភាពថា«ខ្លួនពិតជាបានយកកាំបិ.តចិ.តបន្លែ ចុ.ងស្រួ.ចចេញពីបន្ទប់របស់ខ្លួនមកចា.ក់ទៅលើបងប្រុសបង្កើតឈ្មោះ ប៉ុន ភារិទ្ធ ពិតប្រាកដមែន ដោយមូលហេតុគាត់បានយកកាំបិ.តផ្គា.ក់មករកកា.ប់ខ្ញុំមុនក្នុងពេលផឹកសុីស្រវឹងទាស់ពាក្យសំដីគ្នាដែលមានគ្នា០៣នាក់ជាមួយប្រពន្ធគាត់នៅមុខបន្ទប់គាត់»។


បច្ចុប្បន្នជនសង្ស័.យខាងលើកម្លាំងជំនាញ បានឃា.ត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសុំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ ចាត់ការបន្ត តាមនីតិវិធីច្បាប់៕13:20


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!