ខ្យល់កន្ត្រាក់បណ្ដាលឲ្យមនុស្សស្លាប់-របួសជិត៣០នាក់ប៉ះពាល់ផ្ទះជិត៤ពាន់ខ្នងក្នុង៦ ខែឆ្នាំនេះ

តាខ្មៅថ្មី
បញ្ចូលដោយ -

ភ្នំពេញ៖ នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់បានកើតឡើងជិត២០០លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជិត៣០នាក់ និងបំផ្លាញផ្ទះសម្បែងជិត៤ពាន់ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មួយចំនួនទៀត។ឯ.ឧ សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ៣កក្កដានេះថារយៈពេល៦ខែឆ្នាំ២០២៤នេះខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៨២លើកនៅទូទាំងប្រទេសបណ្តាលឱ្យរលំផ្ទះធ្ងន់ធ្ងរចំនួន៣៧៥ ខ្នង របើកដំបូលផ្ទះនិងខូចខាតមធ្យមចំនួន៣៣២៧ ខ្នងរបើកដំបូលសាលារៀនចំនួន៣៧ខ្នងតូបផ្សារ




ចំនួន១៧តូប អគាររដ្ឋបាលចំនួន១៣ កន្លែងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣នាក់និងរបួស២៣នាក់។ឯ.ឧ បានបន្តទៀតថា ចំនួនខ្យល់កន្ត្រាក់ ៦ ខែ ឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈ ៦ ខែ ឆ្នាំមុនខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២០៤ លើក នៅទូទាំងប្រទេស ។


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!