ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅខណ្ឌដង្កោ

តាខ្មៅថ្មី
បញ្ចូលដោយ -

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចខាងមុខផ្ទះជួសជុលម៉ូតូ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ បន្ទាប់ពីប្រព្រឹត្តល្មើសកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចរោងចក្រស៊ីកូ ស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ។


ជនសង្ស័យឈ្មោះ កាន ប៉ុង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ជនសង្ស័យគ្មានសារធាតុញៀន)។







សម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿង (របស់ជនរងគ្រោះ), វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿង (ម៉ូតូចាស់របស់ជនសង្ស័យ), ទូរស័ព្ទដៃ ០១គ្រឿង។


បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!