រៀបគម្រោងសម្លាប់ មិត្តរួមការងារ តែមិនសម្រេច បែរជាមកជាប់ខ្នោះ បានសម្រេច

តាខ្មៅថ្មី
បញ្ចូលដោយ -

 


ភ្នំពេញ ៖ ដោយសារតែ ខឹង ជនរងគ្រោះ ដែលជាអ្នកធ្វើការជាមួយគ្នា ប្តឹងថៅកែអោយបញ្ឈប់ ពីកន្លែងធ្វើការងារ បុរសម្នាក់ ក៏បានរៀបគម្រោង សម្លាប់ជនរងគ្រោះ មិនសម្រេច។ ជនសង្ស័យឈ្មោះ អ៊ុង វណ្ណា អាយុ៤៧ឆ្នាំ។ ជនសង្ស័យបានសារភាពថា ពិតជាបាន យកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។ 




ដោយសារតែ ជនសង្ស័យ និងជនរគ្រោះ មានជម្លោះជាមួយគ្នាជាញឹកញាប់ ទើបថៅកែសម្រេចចិត្តបញ្ឈប់ខ្លួនពីការងារសន្តិសុខក្នុងកំឡុង ខែឧសភា ឆ្នាំ២០២៤ ធ្វើឲ្យជនសង្ស័យគុំគួនស្អប់ជនរងគ្រោះ នឹងរៀបគម្រោងសម្លាប់ជនរងគ្រោះ។ លុះដល់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យបានជិះម៉ូតូ មកកន្លែងកើតហេតុ ដោយមានកាំបិតចុងស្រួចសៀតនឹងចង្កេះខោ សំដៅទៅទីតាំងជនរងគ្រោះធ្វើការ ពេលទៅដល់ក៏ឃើញជនរងគ្រោះកំពុងរីយ៉ែឡាន ខ្លួនក៏ឈប់ម៉ូតូក៏ទៅនិយាយជាមួយគ្នាមួយសន្ទុះ ហើយខ្លួនក៏ធ្វើសកម្មភាពដកកាំបិតពីចង្កេះចាក់ទៅលើជនរងគ្រោះត្រូវចំក្បាលពោះ បណ្តាលឲ្យជាប់កាំបិតរងរបួសធ្ងន់។ 

ជនសង្ស័យ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!