នាថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤ កម្លាំងសង្គ្រោះមហន្តរាយរបស់កងពលតូចអន្តរាគមន៍លេខ៧ ចុះជួយចម្លងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែរឆ្លងកាត់ទំនប់បង្ហៀរទឹកអូរស្វាយទឹកជន់លិចផ្លូវដោយទឹកភ្លៀង ស្ថិត នៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ។ យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ត្រី ជី រិទ្ធី មេបញ្ជាការរងប្រចាំបញ្ជាវរសេនាតូចលេខ៣៧១ នៅក្នុងបេសកកម្មនេះ លោកបានដឹកនាំកងកម្លាំងចំនួន២៨នាក់ ដោយបំពាក់អាវពោង និងសម្ភារៈសង្គ្រោះ បានជួយចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួនប្រមាណជាង ៣៥០នាក់ ម៉ូតូចំនួនជាង ១៥០គ្រឿង នឹងបន្តជួយចម្លងរហូតដល់ទឹកស្រកជាធម្មតាវិញ។ បញ្ជាក់ផងដែរថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើអោយតាមបណ្តា ភូមិ ឃុំ ស្រុក នីមួយៗ ក្នុងភូមិសាស្រ្តខេត្តព្រះ វិហារ កំពស់ទឹកមានការកើនឡើងជាខ្លាំង ដូច្នេះសូមអោយបងប្អូនប្រជារដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន អោយបានខ្ពស់ ពីរគ្រោះទឹកជំនន់ ជៀសវៀងការបង្ករគ្រោះថ្នាក់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិផ្សេងៗ។