ករណីអំពើលួច (កាត់ខ្សែភ្លើង) និងប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

តាខ្មៅថ្មី
បញ្ចូលដោយ -

នៅវេលាម៉ោង០៩ម៉០០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ពាក់ព័ន្ធករណី អំពើលួច (កាត់ខ្សែភ្លើង)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  ស្ថិតនៅចំណុច ចំណតបេនឡានក្រុង មុខវត្តកោៈផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។


ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យចំនួន០២នាក់រួមមាន÷

១/ឈ្មោះ វិន វឹងហ្ស៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មានមុខរបរ និងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន)។

២/ឈ្មោះ វែង ភេទប្រុស អាយុប្រហែល៣០ឆ្នាំ (គេចខ្លួន)។ បាននាំគ្នាធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង ក្រោយធ្វើសកម្មភាពរួច ភ្លាមនោៈជនសង្ស័យទាំង២នាក់  ក៏បានយកខ្សែភ្លើងដែលកាត់បាននោះ បម្រុងទៅលក់នៅម្តុំជ្រោយចង្វា ប៉ុន្តែក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើង ប្រទះឃើញ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ រួមទាំងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ដើម្បីធ្វើការសាកសួរ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ វែង ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ បានរត់គេចខ្លួនបាត់ ។ 


ក្រោយពីសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លេីង នៅចំណុចបេនរថយន្តក្រុង ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ប្រាកដមែន។


ចំពោះមុខកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!