ខេត្តកណ្តាល: ដោយមើលឃើញភាពខ្វះខាតរបស់ក្រុមជាងធ្វើផ្លូវបេតុង១ខ្សែស្ថិតនៅក្នុងឃុំព្រែករៃស្រុកល្វាឯមខេត្តកណ្តាលនិងដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរភូមិឃុំនិងព្រះចៅអធិការវត្តព្រមទាំងគណះកម្មាធិការវត្តបានពាំនាំអំណោយជាគ្រឿងឧបភោគបរិភោគជួយដល់ក្រុមជាងសំណង់ ទាំងនេះស្តែងចេញពីទឹកចិត្តសប្បុរស់ធម៏ខ្មែរជួយខ្មែរនិងជាសិល្បះចែករំលែក។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៤ព្រះចៅអធិការវត្តគង់រាជព្រះនាម សុខ ភេន និងលោកនង នាង មេឃុំព្រែករៃ ព្រមទាំងគណះកម្មាធិការវត្តបានជួយឧបត្ថម្ភអង្ករ១បាវទឹកត្រី១យួរទឹកស៊ីអ៉ីវ១យួរទឹកផ្លែឈើ១កះនិងទឹកបរិសុទ្ធចំនួន២យួរដើម្បីទុកបរិភោគជាប្រចាំថ្ងៃ។
ក្នុងនោះយើងខ្ញុំបាទជាមេជាងនិងកូនទាំងអស់គ្នាសូមថ្លែងអំណរគុណនិងអរព្រះយ៉ាងជ្រាលជ្រៅក្រៃលេងបំផុត ចំពោះលោក នង នាង មេឃុំព្រែករៃនិងព្រះចៅអធិការវត្តគង់រាជព្រះនាម សុខ ភេន ព្រមទាំងគណះកម្មាធិការ និងព្រះគ្រូអាចាវត្តព្រៃគង់រាជឃុំព្រែករៃស្រុកល្វាឯមខេត្តកណ្តាលដែលបានពាំនាំនូវគ្រឿងឧបភោគបរិភោគមូយចំនួនសម្រាប់ជួយសំរួលនៃការខ្វះខាតដល់ក្រុមជាងខ្ញុំបាទដែលកំពង់សាងសង់ផ្លូវ និងសូមប្រសិទ្ធិពរជ័យសិរីវិបុលសុខមហាប្រសើរ ជូនដល់ព្រះចៅអធិការវត្ត គណះកម្មាធិការ ព្រះគ្រូអាចារ្យនិងលោកមេឃុំ លោកមេភូមិ អោយជួបតែសេក្តីសុខនិងសេក្តីចំរើនតរៀងទៅ៕
អត្ថបទលោក ប៊ន អាត និងលោកជា កែវ