ករណីរត់ជាន់គ្នាបណ្តាលឱ្យមនុស្សយ៉ាងតិច ១១៦ នាក់បានស្លាប់ ក្នុងពិធីបុណ្យសាសនាមួយនៅរដ្ឋឧត្តាប្រាដែស (Uttar Pradesh) នៅភាគខាងជើងនៃប្រទេស ឥណ្ឌា កាលពីថ្ងៃអង្គារ។
បើតាមទូរទស្សន៍ក្នុងស្រុក NDTV បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងភូមិមួយក្នុងស្រុកហាថ្រាស (Hathras) ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃរដ្ឋធានីញូវដែលី ហើយមនុស្សមួយចំនួនបានរងរបួស។ សាក្សីបានប្រាប់សារព័ត៌មានក្នុងស្រុកនេះថា មនុស្សស្លាប់ភាគច្រើនគឺដោយសារធ្លាក់
ចូលក្នុងលូក្បែរផ្លូវ ប៉ុន្តែគេមិនទាន់ដឹងពីមូលហេតុនៃការផ្អើលរត់ជាន់គ្នានេះទេ៕