សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅភូមិក្រាំងធ្នង់ ឃុំក្រាំងឆ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលគេស្គាល់ថា ជារបស់ឈ្មោះ សុខ ឡូត កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ រាប់សិបគូរ ហើយក្នុងមួយគូរៗចាក់ភ្នាល់រាប់រយដុល្លារឯណោះ ដោយមិនខ្លាចញញើតនឹងច្បាប់ទាល់តែសោះ ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហើយមើលទៅ ម្ចាស់ទីតាំងឈ្មោះ សុខ ឡូត នេះ អាចបើកដំណើរការចាក់ភ្នាល់បានយ៉ាងរលូនបែបនេះ ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រាំងធ្នង់បានលើកឡើងថា ទីតាំងល្បែងស៊ីសងមាន់ជល់ របស់ឈ្មោះ សុខ ឡូត កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំពើ ហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋានផងដែរ ។
ពួកគាត់បានសំណូមពរដល់យ៉ាងទទូចដល់ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ពិសេស លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយចុះស្រាវជ្រាវ និងបង្ក្រាបល្បែងស៊ីសងជល់មាន់ប្រព័ន្ធអនឡាញ ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ផងទាន ៕អត្ថបទដោយលោកចនវិរៈគេហទំព័រតាខ្មៅថ្មី ក្រុមការងារតាខ្មៅថ្មីរងចាំការបកស្រាយបភ្លឺរៀងរាល់ម៉ោងធ្វើការ លេខទូរស័ព្ទ012886337