បុរសម្នាក់ប្រើប្រាស់សារធាតុញៀន បង្ហោះតាមបណ្តាញសង្គម ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួន

តាខ្មៅថ្មី
បញ្ចូលដោយ -

 នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤  វេលាម៉ោងប្រហែល១០:៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវលេខ២៥១ សង្កាត់បឹងសាឡាងខណ្ឌទួលគោក ។


ជនសង្ស័យឈ្មោះ អោ ស៊ីនួន ហៅ នួន ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៤០Z សង្កាត់បឹងសាឡាងខណ្ឌទួលគោក (ជាលទ្ធផល វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម។ 

វត្ថុតាងចាប់យកមាន៖ ទុយោកែឆ្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២ដើម, ដបទឹកសុទ្ធម៉ាក់ Lyyon ចំនួន០១, កន្តៃដែកចំនួន០១ដែក, កេះ ០៧ដើម, កន្សែងពោះគោ ចំនួន០១, ទូរស័ព្ទចំនួន០២, ម៉ាក់vivo ពណ៌ទឹកសមុទ្រ, ម៉ាក់ iphone11, ម៉ូតូម៉ាក់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AC 5785។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងអនុវត្តនីតិវិធីច្បាប់៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!