ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងទូរស័ព្ទដៃ ចំនួន០២ករណី នៅខណ្ឌដង្កោ

តាខ្មៅថ្មី
បញ្ចូលដោយ -

 


នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងទូរស័ព្ទដៃ ចំនួន០២ករណី។





ករណីទី១៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៣:១០នាទី ត្រង់ចំណុចមុខស្ថានីយ៍ប្រេងសាំង LHR ផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ សម្ភារបាត់បង់៖ លុយចំនួន៤០០,០០០រៀល។ វត្ថុតាងចាប់យក៖ ខ្សែកលោហៈធាតុពណ៌លឿង (ផ្លាកទីន) ចំនួន០១ខ្សែ, កងដៃលោហៈធាតុពណ៌លឿង (ផ្លាកទីន) ចំនួន០៥កង, ,ទូរស័ព្ទដៃម៉ាក oppo ពណ៌ខ្មៅ ចំនួន០១គ្រឿង ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០២សន្លឹក របស់ជនរងគ្រោះ។




ករណីទី២៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤វេលាម៉ោង១៣:៥០នាទី ត្រង់ចំណុចមុខរោងចក្របោកគក់ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ សម្ភារបាត់បង់៖ លុយចំនួន១៦០០០០រៀល (ដប់ប្រាំមួយម៉ឺនរៀល)។ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាក Realme ពណ៌ខៀវ ចំនួន០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក របស់ជនរងគ្រោះ, ម៉ូតូម៉ាកZUUKI NEX ពណ៌ ស លាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 1KW-0953

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ មុន្នី អ៊ូខុង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
២-ឈ្មោះ ស៊ូ វិច្ចិកា ហៅ ប៊ី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យ វត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!