ឃាត់ខ្លួនឃាតកឆ្លងដែនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហាររថយន្ត Mercedes យប់ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២៤ !

តាខ្មៅថ្មី
បញ្ចូលដោយ -

 






បន្ទាប់ពីមានករណីបេីករថយន្តបំបុកហេីយបាញ់រះទៅលេីរថយន្ដ Mercedes Sclass នៅខណ្ឌដង្កោ កាលពីយប់ថ្ងៃទី ២៧ សីហា ឆ្នាំ ២០២៤ បណ្ដាលឲ្យនាយនគរបាលម្នាក់ស្លាប់ ជនជាតិចិនម្នាក់រងរបួស និងជនជាតិចិនម្នាក់ទៀតត្រូវក្រុមជនល្មើសចាប់យកទៅជាមួយ  កងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ នាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ធ ស្រាវជ្រាវ តាមចាប់ ជនល្មើសជាជនជាតិចិនបានចំនួន ២នាក់ នៅស្រឡៅ ខេត្តព្រះវិហារ ។  ដោយឡែកជនល្មើសសេសសល់ បាននាំជនរងគ្រោះ រត់គេចខ្លួន ខណៈ សមត្ថកិច្ចកំពុងឡោមព័ទ្ធ ។  

តាមប្រភពពីសមត្ថកិច្ចបានបង្ហើបអោយដឹងថា ជនជាតិចិនដែលឃាត់ខ្លួនបានចំនួន ២នាក់ បានសារភាពថា ពួកខ្លួនទេីបចូលមកស្រុកខ្មែរនៅខែ កក្កដានេះទេ ដេីម្បីទទួលផែនការតាមចាប់ជនរងគ្រោះ និងសម្លាប់មនុស្សដែលនៅជុំវិញជនរងគ្រោះទាំងអស់ ។  តាមផែនការពេលធ្វើសកម្មភាពរួចហេីយត្រូវគេចខ្លួនទៅក្រៅប្រទេសវិញ ដេីម្បីគេចខ្លួនពីការស៊េីបអង្កេត ។  ប្រភពពីសមត្ថកិច្ចបង្ហើបទៀតថា ករណីឃាតកស៉ីឈ្នួលមកពីក្រៅប្រទេស មានច្រើនករណីហើយ ដែលធ្វើអោយសមត្ថកិច្ចលំបាកក្នុងការស្រាវជ្រាវ ។


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!