ខេត្តព្រះសីហនុ÷ ផ្ទះសង់អំពីឈើ ប្រកសង្ក័សី ទំហំ ៥m×៦m ត្រូវបានអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុង ដែលការឆាបឆេះនេះត្រូវបានសមត្ថកិច្ចប្រាប់ថាបណ្ដាលមកពីកូនប្រុសម្នាក់របស់ម្ចាស់ផ្ទះ(ឈ្មោះ ឃួន តឿន ភេទប្រុស អាយុ២៨ឆ្នាំ) មានសតិមិនគ្រប់បង្កាត់ភ្លើងដាំបាយហើយដើរចេញទៅក្រៅមិននៅមើល ទើបបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះកើតឡើង។
ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឃួន ផាត អាយុ៦៣ឆ្នាំ ពិការភាព និងប្រពន្ធឈ្មោះ សោម ទូច អាយុ៦០ឆ្នាំ មុខរបរមេផ្ទះ។ អគ្គិភ័យនេះ បានឆេះអស់ទាំងស្រុងទោះបីមានការអន្តរាគមន៍ពីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានយ៉ាងណាក៏ដោយក៏មិនអាចជួយពន្លត់បានដោយសារអគ្គីភ័យមានស្ថានភាពខ្លាំង តែយ៉ាងណាមិនបណ្តាលឲ្យមនុស្សមានគ្រោះថ្នាក់ទេ៕