ក្រោមការដឹកនាំបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចជំនាញបានបង្រ្កាបករណីឆក់កាបូបដោយជោគជ័យប្រើរយៈពេលត្រឹមតែ៤០នាទី។

តាខ្មៅថ្មី
បញ្ចូលដោយ -

 

 





~នៅថ្ងៃទី​២៣ ខែកញ្ញា​ ​ឆ្នាំ​២០២៤ វេលាម៉ោង​ ១៧:១០នាទី មានករណី​ឆក់កាបូបប្រាក់ ចំនួន​ ០១លើក​ នៅចំណុចស្រែថ្នល់អំពិល លើដងផ្លូវជាតិលេខ៦៤ ស្ថិតនៅភូមិគូលែនត្បូង  ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ ដែលបង្កដោយជនពុំស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាបួននាក់​ ជិះ​ម៉ូតូពីរ​គ្រឿង​ បានធ្វើសកម្មភាព​ជិះម៉ូតូមកឆក់កាបូបប្រាក់របស់ជនរងគ្រោះ




ពីក្រោយ​ពេលកំពុងធ្វើដំណើរ  បណ្ដាលឲ្យ​បាត់​ កាបូប​ ចំនួន​ ០១ ,​ ប្រាក់រៀល ចំនួន​ ៥០០,០០០រៀល​ ,​ ទូរស័ព្ទដៃចំនួន​ ០២គ្រឿង​ ។

 

ជាលទ្ធផលនៅវេលាម៉ោង ១៨:០០នាទី កម្លាំងសមត្ថកិច្ចជំនាញធ្វើការ​បង្រ្កាប​បាន​ ចំនួន​ ០១លើក​ ឃាត់ខ្លួន​មុខសញ្ញា​ ចំនួន​ ០៤នាក់​ដកហូតបាន ម៉ូតូ ចំនួន​ ០២គ្រឿង ,​ ទូរស័ព្ទដៃ ចំនួន​ ០៦គ្រឿង និង​ ប្រាក់រៀល ចំនួន​ ៤៧០,០០០ រៀល។

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!