ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីប្ល ..;ន់យកម៉ូតូ ចំនួន០២ករណី នៅខណ្ឌដង្កោ

តាខ្មៅថ្មី
បញ្ចូលដោយ -


នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៥:០០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់, កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីប្ល ..;ន់ យកម៉ូតូ ចំនួន០២ករណី។




ករណីទី១៖ ប្រើកាំបិតតបុ័ងតោ និងមួកសុវត្ថិភាពវា ..;យ ប្ល ..;ន់យកម៉ូតូ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចខាងត្បូងស្តុបបាគូ ផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។ សម្ភារៈបាត់បង់: ផ្លាកលេខភ្នំពេញ 1KZ-9234។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA DREAM សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ គ្មានផ្លាកលេខ (របស់ជនរងគ្រោះ)។


ករណីទី២៖ ប្រើកាំបិតផ្គាក់គំ ..;រាមប្ល ..;ន់យកម៉ូតូ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅង់ចំណុចប្រឡាយទឹក ផ្លូវលំ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ផ្លាកលេខកំពត1Q-2999 (របស់ជនរងគ្រោះ)។


ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១. ឈ្មោះ គីម គឹមឡេង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

២. ឈ្មោះ តក់ សុវណ្ណ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

៣. ឈ្មោះ ជាតិ ឧត្តម ហៅ ខ្មៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។


បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!