ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីអំពើលួច !

តាខ្មៅថ្មី
បញ្ចូលដោយ -





ខេត្តតាកែវ÷  នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ០០ នាទី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង នៃអធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ិន ឧត្ដមរង្សី ហៅអូន ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលធ្វើសកម្មភាពយកដែកឆាបផ្លែដែកដងឬស្សីមូលប្រវែង ២២ សង់ទីម៉ែត្រ ភ្ជង់សម្លុតគំរាមយកម៉ូតូធុនហុងដាឌ្រីមC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ លេខតួ និងលេខម៉ាស៊ីន 5290405 ពាក់ផ្លាកលេខ តាកែវ 1Q-6984 ពីជនរងគ្រោះឈ្មោះ គា រដ្ឋធី ភេទប្រុស អាយុ ១២ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ។ បន្ទាប់ពីរត់គេចអស់រយៈពេល ១ ថ្ងៃមកនេះកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង  នៃអធិការដ្ឋាននគរបាលស្រុកបាទី និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាល អធិការដ្ឋាននគរបាលស្រុកគងពិសី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ិន ឧត្ដមរង្សី ហៅអូន ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រង់ចំណុចភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!