ខេត្តតាកែវ ÷ នៅរសៀលថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៤ សម្ត្ថកិច្ចបានឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធ ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់-ម៉ារីណា បានហើយ ដោយ
ករណីម្ចាស់គ្លីនិកមួយកន្លែង បានចាក់ថ្នាំខុសបច្ចេកទេសបានបណ្តាលអោយស្រ្តីម្នាក់ប្រតិកម្មស្លាប់ភ្លាម ហេីយគ្រូពេទ្យបានដឹកយកសពស្ត្រីរងគ្រោះ និងកូនស្រីអាយុ៣ឆ្នាំដែលមកជាមួយយកមកផ្លុងចោល ចម្ងាយប្រមាណ៣គីឡូមែត្រ ពីផ្ទះជនរងគ្រោះ។ ហេតុការណ៍ កើតឡើងនៅចំណុចភូមិម្រះព្រៅ កើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ម្ចាស់មន្ទីរមន្ទីរពេទ្យឯកជន ឈ្មោះ ស៊ុន ម៉ារីណាបានហើយ ស្ត្រីជនរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ រស់នៅភូមិ ម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវនិងកុមារម្នាក់ទៀត អាយុ ០៣ ឆ្នាំមិនទាន់ស្គាល់អត្តសញ្ញាណ។
ករណីខាងលើសម្ថកិច្ចកំពង់កសាងសំនុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕