នគរបាលបង្រ្កា.បបានអំពើលួ.ចមានស្ថានទម្ងន់ទោស លួ.ចសត្វក្របី ប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ

តាខ្មៅថ្មី
បញ្ចូលដោយ -

 

ខេត្តព្រះសីហនុ-កាលពីពេលថ្មីៗនេះ


ក្រោយពីទទួលបានការរាយការណ៍ថាមានករណីលួ.ចក្របី ០៣ក្បាល នៅចំណុចភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលារួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ


បានបញ្ជាឱ្យកម្លាំង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បើកការស្រាវជ្រាវស៊ើបអង្កេតដោយយកចិត្តទុកដាក់ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ច ដល់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង កម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង រហូតសមត្ថកិច្ចបានឃា.ត់ខ្លួនជនសង្ស័.យបានចំនួន២នាក់ និងដកហូតបានវត្ថុតាងមានសត្វក្របីចំនួន០៣ក្បាល និងរថយន្តចំនួន០៣គ្រឿង ។ 




ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងនិងជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី និងស្វែងរកចាប់ខ្លួនបក្សពួកដែលនៅសេសសល់។

ក្នុងនោះដែរ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ក៏បានថ្លៃអំណរគុណចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមន្រ្តីជំនាញពាក់ពន្ធ័ទាំងអស់ ដែលបានខិតខំធ្វើការស្រាវជ្រាវធ្វើការបង្ក្រា.បទទួលបានជោគជ័យ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!