អ្នកសារព័ត៌មាន អង្គភាពកម្ពុជាអភិវឌ្ឍន៍ម្នាក់ ត្រូវបានខ្មាន់កាំភ្លើងលួចបាញ់ប្រហារ យ៉ាងព្រៃផ្សៃជាទីបំផុត

តាខ្មៅថ្មី
បញ្ចូលដោយ -

 

ខេត្តសៀមរាប ៖លោក ឈឿង ឈឹង ជាអ្នកសារព័ត៌មាន របស់អង្គភាព កម្ពុជាអភិវឌ្ឍន៍ ត្រូវបានខ្មាន់កាំភ្លើងលួចបាញ់ប្រហារ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាម៉ោង ១៨ និង ០០នាទីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ 



ក្រុមអ្នកសារព័ត៌មានទូទាំងព្រះរាជាណាចក្រកម្ពុជា បានធ្វើការថ្កោលទោសជាខ្លាំង ចំពោះអំពើបាញ់ប្រហារនេះ និងសង្ឃឹមថាសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំពង្រលើ អធិការដ្ឋាននគរបាលស្រុកក្រែង និងជាពិសេសស្នងការដ្ឋាននគរបាលខេត្តខេត្តសៀមរាប និងវែកមុខរកឃើញឃាតករខ្មាន់កាំភ្លើងដែលលួចបាញ់ប្រហារទៅលើអ្នកសារព៌មានខាងលើ យកមកផ្តន្ទាទោសឲ្យខានតែបានផង។





ថ្លែងប្រាប់ អង្គភាពសារព័ត៌មាន សម្លេងឈ្នះឈ្នះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានបញ្ជាក់អោយដឹងនៅយប់ថ្ងៃដដែលថា លោកបានបញ្ជាឲ្យកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចុះទៅកាន់ទីតាំងកើតហេតុនោះហើយ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!