បានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ

តាខ្មៅថ្មី
បញ្ចូលដោយ -



(ភ្នំពេញ)៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ ដើម្បីបន្តអនុវត្តន៍នីតិវិធីច្បាប់ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា អះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។


ក្រុមការងារស្ថានទូតកម្ពុជា និងរុស្ស៊ី កំពុងរៀបចំកិច្ចការបញ្ជូនលោក ហេង សិទ្ធី មកកម្ពុជា។



ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតទៅកាន់ស្ថានទូតកម្ពុជាទាំងអស់ នៅក្រៅប្រទេសប្រាប់អំពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ខណៈសមត្ថកិច្ចរបស់កម្ពុជា បានសហការជាមួយប៉ូលិស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!