ខេត្តកណ្តាល÷ នៅថ្ងៃទី ២០ ខែ មករា ២០២៤ វេលាម៉ោង ១៧ និង ៥០ នាទី
នៅចំណុច:ភូមិ ព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាលក្នុងនោះជនរងគ្រោះម្នាក់ឈ្មោះ ប៉ុន ចាន់ នី ភេទ ស្រី អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិ ព្រែកស្នង ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ចំនែកជនសង្ស័យម្នាក់ត្រូវបានសម្ថកិច្ចឃាត់ខ្លួន
បានឈ្មោះ ហេង ចាន់ធី ហៅម៉ាប់ ភេទប្រុសអាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មានសារធាតុញៀនវិជ្ជមានហើយក៏
ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល០៦ខែពីបទ:រក្សាទុកគ្រឿងញៀនដើម្បីប្រើប្រាស់ផងដែរ។
នៅថ្ងៃកើតហេតុជនសង្ស័យបានយកកាំបិតផ្គាក់មកលើផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន១ផ្ទាំងនិងដកហូតយកវត្ថុតាងកាំបិតផ្គាក់ចំនួន២ដេីម។
គួបញ្ជាក់ផងដែរជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំហេីយតែងតែស្រែកឡូឡានិងគំរាមកំហែងបង្ករអសន្តិសុខប្រជាពលរដ្ឋនៅក្នុងភូមិជាញឹកញាប់។
ជាក់ស្តែងនៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ១៧ និង ៥០ នាទី ជនសង្ស័យបានកាន់កាំបិតផ្គាក់មកឆូតផ្លាកគណបក្សប្រជាជនកម្ពុជាហើយបានស្រែកថាអ្នកណាយកយួនមកតាំងនៅមុខផ្ទះនិងបានប្រាប់ឲ្យ ជនរងគ្រោះឲ្យដោះផ្លាកយួនចេញឲ្យលឿន បើងចឹងទេអាញ់និងកាប់ឲ្យខ្ទិចហេីយជនសង្ស័យបានកាន់កាំបិតផ្គាក់ ដើរមកដល់មុខផ្ទះជនរងគ្រោះ បានស្រែជេរនិង គំរាមកំហែងថានិងសម្លាប់ជនរងគ្រោះជាម្ចាស់ផ្ទះដែលដាក់ផ្លាកគណបក្សប្រជាជនចោលថែមទៀតននិងជេរប្រមាថប្រជាពលរដ្ឋ នៅក្នុងភូមិថែមទៀត។
ក្រោយពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងសម្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ដែលមានលោក យ៉ែម ម៉ៅ បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុប៉ុន្តែជនសង្ស័យដឹងខ្លួនបានរត់គេចខ្លួនបាត់ ។ លុះនៅថ្ងៃទី ២១ ខែ មករាឆ្នាំ ២០២៥ វេលាម៉ោង ០៩ ព្រឹកកម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកគយប៉ុស្តិ៍ស្អាងភ្នំនិងប៉ុស្តិ៍ទឹកវិលបានចុះទៅដល់ផ្ទះជនសង្ស័យដើម្បីនាំខ្លួនយកមកសាកសួរហើយជនសង្ស័យបានយកកាំបិតផ្គាក់ស្រែកគំរាមនិងដេញកាប់សមត្ថកិច្ចនគរបាលថែមទៀតហើយជនសង្ស័យបានផ្លោះរបងរត់ចូលទៅក្នុងព្រៃគេចខ្លួនបាត់។
ស្រាប់តែនៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ៣០ នាទី កម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកគយប៉ុស្តិ៍ទឹកវិលប៉ុស្តិ៍ស្អាងភ្នំនិងប៉ុស្តិ៍ក្រាំងយ៉ូវបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕