ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានរួមមាន ម៉ូតូម៉ាកហុងឌ្រីម (របស់ជនរងគ្រោះ), ម៉ូតូម៉ាក PCX ពណ៌ស, ផ្លាកលេខ រថយន្ត&ម៉ូតូ ជាច្រើនសន្លឹក, អាវុធវែកម៉ាក ម៉ាត់តាយ៉ែត ចំនួន១ដើម និងម្ស៉ៅក្រាមពណ៌ស ចំនួន៣កញ្ចប់ (សង្ស័យសារធាតុញៀន)។ កម្លាំងជំនាញបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនល្មើស។
គួរបញ្ជាក់ថាកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៦៖២៥នាទីព្រឹក
មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកPCX ពណ៌ស មិនស្គាល់ផ្លាកលេខ បានធ្វើសកម្មភាពប្លន់ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-1087 ពីជនរងគ្រោះនៅចំណុចសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។