ខេត្តក្រចេះ(ផ្សាយចេញពីរាជធានីភ្នំពេញថ្ងៃទី២៥ខែមិនាឆ្នាំ២០២៥) ÷
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋល្អម្នាក់សូមមិនបញ្ចេញឈ្មោះបានអោយ គេហទំព័រ តាខ្មៅថ្មី ដឹងថា÷
មេឈ្មួញ ដើរប្រម៉ូលទិញផលត្រី ពីបទល្មើសឆក់ត្រជាក់ ក្នុងតំបន់អភិរក្សសត្វផ្សោត និងមេពូជន៍ត្រកម្ររដូចជាត្រជាត្រីរាជ ត្រីគល់រាំង នៅក្នុងភូមិសាស្ត្រ ជួរចាក់អង្កររហូតដល់អន្លង់ខ្សាច់សរ កន្ទុយកោះម្នាស់និងបន្តរទៅដល់អន្លង់ប្រាដែលមានមេឈ្មួញឈ្មោះ តាវែង និងឈ្មោះ តាសំបូរ បានសម្រុកចុះទិញផលត្រីពីបទល្មើសនេសាទឆកើត្រជាក់នេះនៅរដូវទឹកសម្រកចុងខែមិនាឆ្នាំ២០២៥ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងបទល្មើសនេសាទឆក់ត្រជាកធំនេះបានកំពង់ព្រព្រឹត្តនៅចំនុចអូតាលា ស្ថិតក្នុងភូមិ ឥន្ទជ័យ ឃុំបឹងចារ ស្រុក សំបូរណ៍ ខេត្តក្រចេះ ដោយមានការបិទបាំងបទល្មើសនេសាទនេះពីសំណាក់ជំនាញជលផលនិងមន្ត្រីអភិរក្សក្នុងតបន់ដែលមាន ទីតាំងខាងលើ។
ប្រភពដដែលបានបន្តរទៀតថា ÷ ករណីបទល្មើសឆក់ត្រជាក់ដ៏ធំនេះ ក៏មានឈ្មោះ ឃៀវ ចយ និងប្រពន្ធឈ្មោះ នី ដែលជាមេខ្លោងធំ កាង នៅពីក្រោយបទល្មើស ក្នុងនោះអ្នកប្រព្រឹត្តផ្ទាល់មានឈ្មោះ ស្រុង ឈ្មោះ សូត្រ ឈ្មោះបូរ ឈ្មោះអាណេ ឈ្មោះអាណាន និងបក្សពួកជាច្រើននាក់ទៀតដែលកំពង់ប្រព្រឹត្តបទល្មើសពាស់ពេញក្នុងផ្ទៃទន្លេមេគង្គនាពេលបច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋដដែលបានបន្ថែមថា ÷សម្ភារៈចុះធ្វើសកម្មភាពបទល្មើសនេសាទមានឧបករណ៍ ក្នុងទូកនីមួយមានក្បាលឆក់ត្រជាក់ដ៏ធំ១គ្រឿង អាគុយចំនួន ២គ្រឿងនិងកន្ត្រងដងឫស្សីរំខ្សែភ្លើងមួយ ដើមនិងសេវាអ្នកបញ្ចូលអាគុយម្នាក់ឈ្មោញអាម៉ុយ មេឈ្មួញអោយក្នុង១ថ្ងៃយ៉ាងតិច៣០០០០រៀល ដើម្បីធ្វើសកម្មភាពឆក់ត្រជាក់នះ ហើយការនេសាទដោយឧបករណ៍ឆក់ត្រជាក់គឺពិតជា បំផ្លាញពូជត្រីធម្មជាតិ ជាពិសេសមានផលប៉ះពាល់ដល់សត្វផ្សោតដែលជាសត្វកម្រ និង ប៉ះពាល់ដល់ត្រីមេពូជ ដូចជាត្រីគល់រាំងនិងត្រីរាជ្យជាដើម ដែលជាត្រីកម្រទៀតផង ។
ប្រភពដដែលបានបញ្ជាក់បន្តរទៀតថា ក្រុមអ្នកសាទល្មើសច្បាប់ទាំងអស់បច្ចុប្បន្នកំពង់ធ្វើសកម្មភាពឆក់ត្រជាក់នេះទាំងយប់ទាំងថ្ងៃ ជារៀងរាល់ថ្ងៃតែម្តង ដោយមិនខ្លាចញញើតសម្ថកិច្ចជំនាញជលផលនិងមន្ត្រីរអភិរក្ស ឡើយព្រោះពួកប្រព្រឹបទខាងល្មើបានត្រូវជាមួយសម្ថកិច្ចជំនាញទាំងអស់នោះទៅហើយ ។
ប្រជាពលរដ្ឋដដែលបានសំណូមពរដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្តម វ៉ា ថន អភិបាលនៃគណះអភិបាលខេត្តក្រចេះ មេត្តាជួយបង្ក្រាបបទល្មើសនេសាទឆក់ត្រជាក់នេះផង ដើម្បីថែរក្សាពូជត្រីធម្មជាតិនិងកម្រ ដូចជាត្រីគល់រាំង ត្រីរាជ ជាពិសេសនោះគឺសត្វផ្សោតទៀតផង ។(សូមសណ្តាប់នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអតីតះនាយយករដ្ឋមន្ត្រី ហ៊ុន សែន អោយមន្ត្រីថ្នាក់ក្រោមជាតិថែរក្សាតំបន់អភិរក្សសត្វផ្សោតនៅថ្ងៃបើកសម្ពោធការដ្ឋានសាងសង់ស្ពាននៅខេត្តក្រចេះ ដូចតទៅ)៕